រកស៊ីប្រកាន់គោលជំហរធំ៣ ជួយឱ្យក្រុមហ៊ុនBS Printing and Advertising ជោគជ័យក្នុងពេលដ៏ខ្លី

532

ពាក្យដ៏ពេញនិយមមួយឃ្លាគេបានពោលថា “ដាក់ក្ដីស្រមៃឱ្យធំ ប្រើទុនឱ្យតិច និង ពង្រីកទីផ្សារឱ្យធំ” វាជាគោលការណ៍របស់ស្ថាបនិក BS ក្នុងការធ្វើអាជីវកម្មដែលអ្នកជំនួញជំនាន់ថ្មីមិនគួរមើលរំលង ជាពិសេសគឺអ្នកជំនួញដែលមិនសូវមានធនធានច្រើនដូចគេគួរតែប្រកាន់យកឱ្យបានខ្ជាប់ខ្ជួន នៅពេលដែលប្រឡូកខ្លួនចូលទៅក្នុងពិភពជំនួញ។

ពាក្យមួយឃ្លាខាងលើនេះ បានធ្វើឲ្យដំណើរការវិវត្តន៍ខ្លួនរបស់ក្រុមហ៊ុន BS Printing and Advertising Co., Ltd ដែលបានចាប់ផ្តើមដំបូងពីឃ្លាំងព្រីនតូចមួយប៉ុណ្ណោះ រហូតអាចវិវត្តន៍ខ្លួនរីកចម្រើនរហូតពង្រីកខ្លួនដល់មានម៉ាស៊ីនព្រីនចំនួន០៥ ហើយក្លាយជាក្រុមហ៊ុន Co., Ltd មានស្តង់ដារជាងមុនមួយកម្រិតទៀតផង។ 

ក្រុមហ៊ុន BS Printing and Advertising Co., Ltd គឺជាក្រុមហ៊ុនផ្គត់ផ្គង់ និងផ្សព្វផ្សាយពាណិជ្ជកម្មខ្នាតមធ្យម BS ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៥ ដោយមានតែម៉ាស៊ីនព្រីន Banner តែ១ប៉ុណ្ណោះ។ ដោយសារតែមានការគាំទ្រពីសំណាក់អតិថិជនគ្រប់ស្រទាប់វណ្ណៈ សព្វថ្ងៃនេះ BS បានពង្រីកខ្លួនដល់មានម៉ាស៊ីនចំនួន៥ គ្រឿងសម្រាប់បម្រើសេវាកម្មជូនដល់អតិថិជនរបស់ខ្លួនឱ្យកាន់តែប្រសើរឡើង និងឆាប់រហ័សតាមផែនការរបស់អតិថិជនខ្លួន ។ 

BS មានគោលបំណងលើកស្ទួយនិងជម្រុញផ្សព្វផ្សាយពាណិជ្ជកម្មជូនម្ចាស់អាជីវកម្មទាំងអស់ ឱ្យកាន់តែធំទូលាយ និងមានអថិតិជនស្គាល់ផលិតផលកាន់តែច្រើន។ BS បច្ចុប្បន្នបានវិវត្តន៍ដោយផ្អែកលើគោលជំហរផ្តល់ទំនុកចិត្តខ្ពស់លើសេវាកម្មល្អដល់ អតិថិជនដោយហេតុនេះទើបធ្វើឱ្យ BS ទទួលបានកេរ្តិ៍ឈ្មោះបោះសំឡេង និង ជោគជ័យដល់សព្វថ្ងៃនេះ។

នៅពេលដែលចោទសួរថា តើអ្វីជាគន្លឹះនៃភាពជោគជ័យដែលជួយឱ្យ BS អាចទទួលបានភាពរីកចម្រើនមកដល់ចំណុចនេះ? ស្ថាបនិក BS ក៏បានបញ្ជាក់យ៉ាងច្បាស់ៗពីធាតុផ្សំចំនួន ៣យ៉ាង ដែលជួយឱ្យBS អាចទទួលបានជោគជ័យគឺ៖ “គុណភាពខ្ពស់ សេវាកម្មល្អ និងតំលៃសមរម្យ” ។

គួរជម្រាបផងដែរថា ក្រុមហ៊ុន ​BS Printing and Advertising Co., Ltd មានសេវាកម្មសំខាន់ៗដូចជា៖    ព្រីនកៅស៊ូ Banner,​ ព្រីន Sticker, Sticker កាត់តាមរាង, Sticker បិតជ័រស្ពោត, ព្រីន Roll Up Stand, X Stand  ធ្វើស្លាកយីហោ , Decor ពីដែក អាគ្រីលីក កាបោន អ៊ីណុក ឈើ បិតឡាន បាញ់ថ្នាំឡាន គ្រប់ប្រភេទ និង លក់សម្ភារៈផ្សព្វផ្សាយពាណិជ្ជកម្មជាច្រើនមុខ។ 

បន្ថែមពីនោះ ដោយមើលឃើញថាទីផ្សារផ្គត់ផ្គង់សម្ភារៈព្រីនរូបខ្នាតធំក្នុងស្រុកនៅមានកម្រិត និងមានតម្លៃថ្លៃ ជាឱកាសល្អនៅឆ្នាំ២០១៨ BS បានសិក្សា និងនាំចូលសាកល្បងនូវសម្ភារៈព្រីនរូបខ្នាតធំសម្រាប់ប្រើប្រាស់ខ្លួនឯង និងចែកចាយលក្ខណៈខ្នាតតូចជូនអថិតិជនរបស់ខ្លួន ដោយប្រើប្រាស់ឈ្មោះថា BS Printing Supplies Material  ហៅកាត់ថា (BSM)។ ពីមួយថ្ងៃទៅមួយថ្ងៃ BSM ត្រូវបានហាងព្រីនជាច្រើនក្នុងក្រុងភ្នំពេញ និងតាមបណ្តាខេត្តទទួលស្គាល់ពីសម្ភារៈមានគុណភាពល្អ និងតម្លៃធូរជាងក្រុងហ៊ុនផ្សេង ទើបធ្វើឲ្យ BSM ពង្រើកខ្លួនកាន់តែធំមកដល់សព្វថ្ងៃនេះ។   

ប្រសិនបើលោកអ្នកមានតំរូវការនូវសេវាកម្មខាងលើ ​ BS Printing and Advertising Co., Ltd គឺជាជម្រើសទី១ ដែលផ្ដល់នូវទំនុកចិត្តខ្ពស់របស់លោកអ្នក ដែលមានអាសយដ្ឋាន៖ផ្ទះលេខ១៣១៩ ផ្លូវជាតិលេខ២ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញនិង BS Printing Supplies Material ជាដៃគូផ្គត់ផ្គង់សម្ភារៈព្រីនដ៏គួរអោយទុកចិត្ត ដែលមានអាសយដ្ឋាន ដែលមានអាសយដ្ឋាន៖ ផ្ទះលេខ៨៥ ភូមិតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ 

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចចូលទៅកាន់វេបសាយ https://bsprinting.com.kh/ ឬហ្វេសប៊ុកផេក BS Printing and Advertising Co. ,Ltd & BS Printing Supplies Material ឬក៏ទំនាក់ទំនងតាមទូរស័ព្ទលេខ012 333 270, 087 333 271, 098 333 270. 

No description available.